ក្រោយពីធ្វើរឿងមួយនេះ! Tielemans ប្រាប់​ថា​មិន​ស្តាយក្រោយ​ឡើយ

0

Youri Tielemans ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ទៅ Arsenal ក្នុង​រដូវក្តៅ ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​បាន​បន្ថយ​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ​នៅ​ពេល​បន្ទាប់​មក​។ យ៉ាងណា​ក៏​ដោយ កីឡា​ករបែល​ហ្ស៊ិ​ក​រូប​នេះ​បាន​ទទូច​ថា គាត់​មិន​មានការ​សោកស្ដាយ​ចំពោះ​ការ​សម្រេចចិត្ត​បន្ត​នៅ​ក្លឹ​ប​ចាស់​របស់​គាត់​ឡើយ​។

គាត់​បាន​និយាយ​ទៅ​កាន់ Sky Sports ថា​៖ «​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ពេក អំពី​ស្ថានភាព​កិច្ចសន្យា​របស់ខ្ញុំ​នៅ​ពេល​នេះ​ទេ​។ ខ្ញុំ​មិន​បាន​ចាក​ចេញពី Leicester នៅ​រដូវក្តៅ ដូចដែល​ខ្ញុំ​តែងតែ​និយាយ​ថា​វា​ជា​ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ បើ​ទោះបីជា​នៅ​ពេល​នេះ​អ្វី​ៗ​កាន់តែ​អាក្រក់​ទៅ​ៗ​នៅ Leicester ក៏​ខ្ញុំ​មិន​ស្តាយក្រោយ​ក្នុង​ការ​សម្រេចចិត្ត​បន្ត​ស្នាក់​នៅ​ក្លឹ​ប​មួយ​នេះ​ដែរ​»៕