ក្លឹបយក្សនៅ Premier League ដូចជា Manchester City, Chelsea និង Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែបម្រើវ័យ 16 ឆ្នាំរបស់ក្លឹប Linfield FC កីឡាករ Cole Brannigan នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Sun ។
បញ្ជាក់ផងដែរថា Leeds United ក៏បានបង្ហាញការចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែអ្នកកាសែតរបស់ The Sun លោក Alan Nixon បានអះអាងថា Manchester City ជាក្រុមដែលមានប្រៀបក្នុងការប្រជែងយកខ្សែបម្រើ Cole Brannigan ៕