យោងតាមការចេញផ្សាយរបស់ Caughtoffside បានឲ្យដឹងថាក្លឹប Newcastle United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ក្លឹប Vasco da Gama កីឡាករ Andrey Santos ហើយកំពុងរៀបចំការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ 18 ឆ្នាំ។
ក្មេងជំទង់រូបនេះត្រូវបានគេវាយតម្លៃខ្ពស់នៅក្នុងប្រទេសប្រេស៊ីល ដែលជាប្រទេសកំណើតរបស់គាត់ ហើយការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់សម្រាប់ Vasco da Gama បានធ្វើឲ្យមានការប្រៀបធៀបជាមួយប្រធានក្រុម Barcelona កីឡាករ Sergio Busquets ។
ក្លឹប Newcastle នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី PSG, Manchester City, Barcelona និង Aston Villa ដែលមានបំណងចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេងនេះផងដែរ៕