រថយន្តសណ្តោង​សឺ​មី​រ៉ឺ​ម៉ក រេចង្កូតបុកនឹងរថយន្តដឹកហ្គាស

0

​កំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​៥៩-៦០​ ស្ថិត​នៅ​ចំណុច​មុខ​ភូមិ​កណ្ដាល​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បង្ក​ឡើង​ដោយ​រថយន្ដ​០២​គ្រឿង​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ FUSO​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 3A-1733​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 4A-0051​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ មក​ដល់​ចំណុច​ខាងលើ​ បាន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ HINO​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-1087​ (​ដឹក​ហ្គា​ស​)​ បើកបរ​ដោយ​ឈ្មោះ​ ជ្រា​ ស្រ៊ា​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ម្រា​ល​ ឃុំ​កំពង់​ពពិល​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ បើកបរ​បញ្ច្រាសទិស​គ្នា​ ។​

​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ​ ពៅ​ នឿ​ន​ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ ទទួល​បន្ទុក​ផ្នែក​សណ្ដាប់ធ្នាប់​ បានឱ្យ​ដឹង​បន្ថែម​ថា​ អ្នកបើកបរ​រថយន្ត​ FUSO​ អាច​ជា​ងងុយគេង​ឬ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទើប​បានជា​មាន​ស្នាម​ជាន់​ហ្វ្រាំង​ មូលហេតុ​វាក់​និង​រថយន្ដ​នៅ​ទិស​បញ្ច្រាស​គ្នា​ ។​ ករណី​ខាងលើ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​មនុស្ស​នោះ​នោះ​ទេ​ គ្រាន់តែ​បង្ក​អោយ​មានការ​ខូចខាត​រថយន្ដ​ទាំង​០២​គ្រឿង​ធ្ងន់ធ្ងរ​ ។​

​បន្ទាប់​ពី​កើតហេតុ​ កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​ចុះ​សម្រួល​ចរាចរណ៍​នៅ​គោលដៅ​កើតហេតុ​និង​រក​មធ្យោបាយ​រថយន្ដ​ស្ទួ​ច​ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ