អ្នកកាសែត Simon Phillips បានប្រាប់ GIVEMESPORT អំពីមូលដែលអតីតអ្នកចាត់ការ Chelsea លោក Thomas Tuchel បានបាត់បង់ការងារនៅ Stamford Bridge ។
Tuchel ត្រូវបានបណ្តេញចេញដោយក្រុមតោខៀវកាលពីថ្ងៃទី 7 ខែកញ្ញាបន្ទាប់ពីការចាញ់ 1-0 ក្រោមថ្វីជើងក្រុម Dinamo Zagreb ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។
Graham Potter អ្នកចាត់ការរបស់ Brighton & Hove Albion ត្រូវបានប្រកាសថា ជាអ្នកជំនួសតំណែងរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំ។
Phillips បានបង្ហើបឲ្យដឹងពីមូលហេតុនៃការបណ្តេលោក Tuchel ចេញពីតំណែងគឺដោយសារ៖ «មានការខ្វែងគំនិតគ្នាជាច្រើន និងការឈ្លោះប្រកែកគ្នាជាច្រើនរវាង Tuchel និងកីឡាករនៅក្នុងក្លឹប ហើយវាបានកើតឡើងជាយូរណាស់មកហើយ និងកីឡាករសំខាន់ៗបានបាត់បង់ជំនឿលើគាត់»៕