បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Jurgen Klopp បានឆ្លើយយ៉ាងនេះនៅពេលដែលអ្នកសារព័ត៌មានចោទសួរថាលោកមានការព្រួយបារម្ភ ឫអត់ ចំពោះរឿងដែលអាចត្រូវក្លឹបបណ្តេញចេញដូចទៅនឹងលោក Tuchel អតីតគ្រូរបស់ Chelsea “មិនពិតនោះទេ ហើយក៏មិនមានករណីនេះផងដែរ”។
ក្នុងនោះលោក Klopp បានបន្ថែមទៀតថា “ម្ចាស់ក្លឹបរបស់យើងនៅតែបន្តភាពស្ងប់ស្ងាត់ ហើយរំពឹងថាខ្ញុំ និងអាចដោះស្រាយនៅស្ថានការណ៍នេះ ដោយកុំអោយខ្វល់ខ្វាយពីរឿងអ្វីផ្សេង”៕