បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន this is anfield នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ បានអោយដឹងថាកីឡាករ Joel Matip និង Curtis Jones បានត្រលប់មកចូលរួមហ្វឹកហាត់កាលពីថ្ងៃចន្ទកន្លងទៅនេះ។ ហើយក្នុងនោះលោក Jurgen Klopp បានបញ្ជាក់ថាមានកីឡាករ ៤រូបទៀត ដែលអាចនឹងត្រលប់មកជួយក្រុមបាន។
លោកក៏បានបញ្ជាក់ថា កីឡាករទាំង ៤នាក់នោះរួមមាន Diogo Jota, Thiago, Calvin Ramsay និង Caoimhin Kelleher ។ ដោយឡែកក៏នៅមានកីឡាករមួយចំនួន គឺស្ថិតនៅក្នុងបញ្ហារបួសដដែរ ដែលរួមមាន៖
– Konate
– Keita
– Matip (ត្រលប់មកហ្វឹកហាត់កាលពីថ្ងៃចន្ទ)
– Jones (ត្រលប់មកហ្វឹកហាត់កាលពីថ្ងៃចន្ទ)
– Alex Oxlade-Chamberlian
– Kaide Gordon
– Darwin Nunez (ជាប់ពិន័យ)៕