Klopp សម្រេចធ្វើរឿងនេះភ្លាម! ក្រោយ Liverpool ជួបបញ្ហាកីឡាកររបួសជាច្រើន

0

បរទេស៖ ការប្រកួត ៣ដង ក្នុងក្របខណ្ឌអង់គ្លេស ក្លឹប Liverpool មានត្រឹម ២ពិន្ទុប៉ុណ្ណោះ ក្រោយស្មើរ ២ដង និងចាញ ១ដង។ ការចាប់ផ្តើមរដូវកាលដ៏ពិបាកមួយនេះ ដោយសារតែក្រុមរបស់លោក Klopp បានជួបនឹងបញ្ហាកីឡាកររបួសជាច្រើន។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool កំពុងធ្វើការស្វែងរកទិញនៅកីឡាករខ្សែបម្រើបន្ថែមទៀតមុនទីផ្សារដោះដូរកីឡាករបិទ។ ក្នុងនោះលោក Klopp បានបញ្ជាក់ថា “ខ្ញុំគឺជាអ្នកនិយាយថាពួកយើងមិនត្រូវការខ្សែបម្រើបន្ថែមទៀត។ ហើយអ្នកជាអ្នកត្រូវ ចំណែកខ្ញុំជាអ្នកខុស។ នៅពេលនេះ ពួកយើងកំពុងស្វែងរកនៅកីឡាករបន្ថែមទៀត”។

លោកបានបន្ថែមទៀតថា “ពួកយើងត្រូវធ្វើរឿងខ្លះ ប៉ុន្តែកីឡាករដែលយើងនឹងទិញ ក៏ជាកីឡាករ ដែលក្លឹប Liverpool ចង់បានផងដែរ”៕