បរទេស៖ ព័ត៌មានក្នុងការផ្ទេរយក Antony នៅតែជាព័ត៌មានក្តៅមួយក្នុងពិភពកីឡាបាល់ទាត់ ក្នុងសប្តាហ៍ចុងក្រោយនៃការដោះដូរកីឡាករដដែរ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាសំណើរថ្មីរបស់ក្លឹប Manchester United ត្រូវបានធ្វើការបដិសេធជាថ្មីម្តងទៀតពីសំណាក់ក្លឹបនៅហូឡង់នៅថ្ងៃនេះ។ ក្នុងនោះសំណើរ ៩០លានអឺរ៉ូ របស់ក្លឹប Man Utd ត្រូវបានក្លឹប Ajax គិតថាមិនទាន់គ្រប់គ្រាន់សម្រាប់ការផ្ទេរយកកីឡាករ Antony។
ក្រោយការបដិសេធជាថ្មីម្តងទៀត ពីសំណាក់ក្លឹប Ajax ធ្វើអោយកីឡាករ Antony មានការខកចិត្តយ៉ាងខ្លាំង ហើយគាត់នៅតែបន្តបញ្ជាក់ថាខ្លួនចង់ចាកចេញទៅលេងនៅក្លឹប Manchester United ដដែរ។
គួរបញ្ជាក់ថាការដាក់សំណើរលើកនេះ គ្រាន់តែជាការទំនាក់ទំនងតាមរយៈទូរសព័្ទប៉ុណ្ណោះ ហើយក៏ត្រូវបានបដិសេធភ្លាមៗ។ ដូចយើងបានដឹងរួចហើយថាក្លឹប Ajax ត្រូវការតម្លៃប្រមាណ ១០០លានអឺរ៉ូ ចំពោះការផ្ទេរមួយនេះ៕