អគ្គីភ័យយប់មិញ!! ឆេះរថយន្តអស់ចំនួន ១២គ្រឿង និងម៉ូតូ ២គ្រឿង

0

ភ្នំពេញ៖ នៅវេលាម៉ោង​ ០១:៥០​ នាទីរំលងអាធ្រាត្រ ថ្ងៃសៅរ៍ ១កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងនៅឃ្លាំងលក់រថយន្ត ផ្លូវ២៧៣សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

+​ ម្ចាស់ទី១​ ឈ្មោះ អ៊ុល វណ្ណុះ ភេទ​ ប្រុស អាយុ​ ៣៤​ ឆ្នាំ ។
+​ ម្ចាស់ទី២​ ឈ្មោះ​ ដា វ៉ាន់ ភេទ​ ប្រុស​ អាយុ ៤៥​ ឆ្នាំ ។
-​ មុខរបរ: ម្ចាស់លក់រថយន្ត ។
+​ មូលហេតុ: សមត្ថកិច្ច​កំពុងបន្ត​ការស្រាវជ្រាវ ។
+​ ប្រភេទសំណង់: ដែកប្រក់សីង្កសី៍ទំហំ​ ១០×២០​ ម៉ែត្រ ។
+​ ខូចខាតសម្ភារៈ ឆេះខូចខាតរថយន្តចំនួន​ ១២​ គ្រឿងម៉ូតូ​ ០២​ គ្រឿង​ នឹងសំភារះមួយចំនួន ។
-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។
-​ របួស​មនុស្ស​: គ្មាន ។
+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិ.រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥​ រថយន្ត​ ស្មើរនឹង ៦០​ ម៉ែត្រគូប ។
-​ រថយន្តជំនួយរបស់ស្រាបៀរកម្ពុជា​ចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០១​ រថយន្ត​ ស្មើនឹង​ ០៦​ ម៉ែត្រគូប ។
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ០២:៣៥​ នាទីយប់​ ថ្ងៃនាថ្ងៃខែឆ្នាំដដែល៕

 

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ