ក្លឹ​ប​ចំនួន 5 ដែល​បាន​បដិសេធ Ronaldo (​មាន​វី​ដេ​អូ​)

0

Cristiano Ronaldo បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ចាក​ចេញពី Manchester United ពេញ​មួយ​រដូវក្ដៅ​នេះ ប៉ុន្តែ​ការ​ខិតខំ​របស់​គាត់​ទទួល​បាន​ជោគជ័យ​តិចតួច​បំផុត​មក​ទល់​នឹង​ពេល​នេះ​។ តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​មិន​ពេញចិត្ត​ជាមួយនឹង Man Utd ក្នុង​ដំណាក់កាល​ចាប់ផ្តើម​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ ហើយ​ចង់​ចាកចេញ​ក្លឹ​ប​។

Manchester United មានការ​ប្រកួត​ដ៏​អាក្រក់​បំផុត​ក្នុង​រដូវ​កាល 2021-22 ហើយ​បាន​បាត់បង់​កៅអី​ក្នុង​ការ​ប្រកួត Champions League បន្ទាប់​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 6 ក្នុង​តារាង Premier League ។ Ronaldo បាន​ជាប់​ឈ្មោះ​ជា​«Sir Matt Busby Player of the Year» នៅ Manchester United កាលពី​រដូវ​កាល​មុន ហើយ​បែរជា​មាន​ចេតនា​ចង់​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​បញ្ហា​អាយុ និង​តម្លៃ​ពលកម្ម​របស់​គាត់ ក្រុម​ជា​ច្រើន​មិន​បើកចំហរ​ក្នុង​ការ​ទទួលយក​កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ​ទេ បើ​ទោះបីជា​គាត់​បាន​ប្រកាស​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ពលកម្ម​របស់​គាត់​ក៏​ដោយ​។ បច្ចុប្បន្ន​មាន​ក្លឹ​ប​ចំនួន 5 ដែល​បាន​បដិសេធ​តារា​ឆ្នើម Manchester United នៅ​រដូវក្តៅ​នេះ​ដែល​រួម​មាន​ដូច​ជា​៖ Borussia Dortmund, Atletico Madrid, Paris Saint-Germain, Bayern Munich និង​តោ​ខៀវ Chelsea៕