អាចជាសញ្ញាល្អ!! ព្រោះ Antony មិនបានធ្វើរឿងនេះជាមួយក្លឹប Ajax ជិតមួយសប្តាហ៍ហើយ

0

បរទេស៖ ដូចយើងបានដឹងថាព័ត៌មាននៃការផ្ទេរកីឡាករ Antony មកកាន់ទឹកដី Old Trafford បានក្លាយទៅជាព័ត៌មានក្តៅមួយក្នុងពិភពបាលទាល់ទៅហើយ ដោយសារការផ្ទេរមួយនេះអាចមានតម្លៃប្រមាន ១០០លានអឺរ៉ូ។

ក្នុងនោះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងគ្រូបង្វឹករបស់ក្លឹប Ajax គឺលោក Schreuder បានចេញមកនេះអំពីការផ្ទេរមួយនេះថា “Antony មិនបានចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមនោះទេ ប៉ុន្តែខ្ញុំនៅតែបានឃើញគាត់ជារៀងរាល់ថ្ងៃ។ មិនទាន់មានការផ្លាស់ប្តូរណារមួយកើតឡើងនោះទេ ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមក”។

លោកក៏បានបន្ថែមទៀតថា “ពួកយើមិនមានការកំណត់ពេលណាមួយនោះទេ ប៉ុន្តែខ្ញុំសន្និដ្ឋានថា Antony នឹងបន្តស្នាក់នៅទីនេះ។ គាត់នៅជាប់កុងត្រាជាមួយនឹង Ajax”។

គួរបញ្ជាក់ថាក្លឹប Man Utd បានទទួលរងនៅការបដិសេដម្តងទៀតពីសំណាក់ក្លឹប Ajax ចំពោះសំណើរផ្ទេរ Antony ក្នុងតម្លៃ ៨០លានអឺរ៉ូ។ ដោយក្នុងនោះក្លឹប Ajax ចង់បានតម្លៃផ្ទេររហូតដល់ ១០០លានអឺរ៉ូ សម្រាប់ Antony៕