បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thisisanfield ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានអោយដឹងថាលោក Jurgen Klopp បានធ្វើការបញ្ជាក់នៅព័ត៌មានបន្ថែមជុំវិញស្ថានភាពកីឡាកររបួស ដោយក្នុងនោះ Roberto Firmino អាចនឹងត្រលប់មកជួយក្រុមបាន ខណៈកីឡាករ ១១នាក់ផ្សេងទៀតបន្តខកខានមិនចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃព្រហស្បត្តិ៍កន្លងមក។
ហើយក្នុងនោះកីឡាករ ដែលកំពុងតែស្ថិតនៅក្នុងបញ្ជីរបួសនោះ រួមមាន៖
– Caoimhin Kelleher
– Ibrahima Konate
– Joe Gomez (ត្រលប់មកហ្វឹកហាត់ ហើយអាចនឹងចូលរួមជួយក្រុមបាន)
– Joel Matip (ត្រលប់មកហ្វឹកហាត់ស្រាលៗ)
– Nat Phillips (ត្រលប់មកហ្វឹកហាត់ស្រាលៗ)
– Calvin Ramsay
– Thiago
– Jordan Henderson (ត្រលប់មកហ្វឹកហាត់ស្រាលៗ)
– Curtis Jones
– Alex Oxlade-Chamberlian
– Roberto Firmino (អាចជួយក្រុមបាន)
– Kaide Gordon
– Diogo Jota
គួរបញ្ជាក់ថា ក្លឹប Liverpool ចាប់ផ្តើមរដូវកាលដល់ពិបាកមួយ ជាមួយបញ្ហាកីឡាកររបួសជាច្រើននាក់។ ហើយសម្រាប់ការប្រកួតនៅសប្តាហ៍ទី៣នេះ គឺក្លឹប Liverpool ត្រូវទៅសួរសុខទុក្ខក្លឹប Man Utd ដែលចាញ់២ប្រកួតជាប់គ្នា ហើយស្ថិតនៅបាត់តារាងបាត់ទាត់អង់គ្លេស៕