Liverpool ចង់បាន​ខ្សែបម្រើ​របស់ Borussia Dortmund

0

Liverpool ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Jude Bellingham របស់ Borussia Dortmund ក្នុង​ឆ្នាំ 2023 នេះ​បើ​យោង​តាម​កាសែត Daily Mail ។

កីឡាករ​អន្តរជាតិ​អង់គ្លេស​គឺជា​គោលដៅ​ចម្បង​សម្រាប់​ក្រុម​ហង្ស​ក្រហម ដែល​ត្រៀមខ្លួន​រង់ចាំ​រដូវ​កាល​មួយ​ផ្សេង​ទៀត​ដើម្បី​ធានា​សេវាកម្ម​របស់​គាត់​។

វា​មិនមែន​ជា​រឿង​អាថ៌​កំបាំង​ទេ ដែល​ហង្ស​ក្រហម​ត្រូវការ​ខ្សែបម្រើ​វ័យក្មេង​យ៉ាង​ខ្លាំង​។ ពួក​គេ​មាន​ខ្សែបម្រើ​ដែល​មាន​វ័យ​ចំណាស់ និង​ងាយ​រង​របួស ហើយ​ខ្សែបម្រើ​ម្នាក់​ក្នុង​ចំណោម​ខ្សែបម្រើ​ដែល​ងាយ​នឹង​រង​របួស​បំផុត​នៅ​ក្នុង​ក្រុម​គឺ Naby Keita ៕