Erik ten Hag៖ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​អោយ​លេង​ដោយ​ការ​ទំនុកចិត្ត និង​មាន​ទំ​នួ​ស​ខុស​ត្រូវ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡា​ដ៏​ល្បីល្បាញ់​ម្នាក់ គឺ​លោក Fabrizio Romano បានអោយ​ដឹង​ថា​អំពី​ការ​បញ្ជាក់​លោក Erik ten Hag ក្រោយ​ក្លឹ​ប​បិសាច​ក្រហម​បន្ត​ចាញ់​ទៀត​ថា “​ក្រុម​ទាំងមូល​ត្រូវ​តែ​មាន​ទំ​នួ​ស​ខុស​ត្រូវ​។ ខ្ញុំ​សុំ​ទោស​ចំពោះ​អ្នកគាំទ្រ​”​។

លោក​បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​អោយ​លេង​ដោយ​ការ​ទំនុកចិត្ត និង​មាន​ទំ​នួ​ស​ខុស​ត្រូវ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​នោះ​ទេ​”​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Man Utd បាន​ស្ថិត​នៅ​បាត់​តារាង​បាល់ទាត់​អង់គ្លេស ក្រោយ​ប្រកួត​ចាញ់ ២​ដង​ជាប់​គ្នា និង​មិន​ទាន់​ស្វែងរក​ការ​ស៊ុត​បញ្ចូល​ទី​បាន​សូ​ម្បី​តែ​មួយ​គ្រាប់​៕