ក្រោយ​ចាញ់​យប់មិញ​! Man Utd ស្ថិត​នៅ​បាត់​តារាង​បាល់ទាត់​អង់គ្លេស (​មាន​វី​ដេ​អូ​)

0

បរទេស​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​ក្រុម Brentford ជាមួយនឹង Man Utd កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២២​នេះ ដោយ​ក្រុម​ម្ចាស់ផ្ទះ Brentford បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤​ទល់​នឹង​០​។

ដោយ ៤​គ្រាប់​នោះ​រកបាន​នៅ​ក្នុង​តង់​ទី​១ ដោយ​កីឡាករ Josh Dasilva, Mathias Jensen, Ben Mee និង Bryan Mbeumo​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Man Utd នៅ​មិន​ទាន់​ស្វែងរក​នៅ​ជ័យ​ជំនះ​បាន​នោះ​ទេ ក្នុង​ការ​ប្រកួត​២​ដង ដើមរដូវ​កាល​នេះ​។ សូ​ម្បី​តែ​ស៊ុត​បញ្ចូល​មួយ​គ្រាប់ ក៏​មិន​បាន​ផង និង​ជា​ពិសេស​នោះ​ក្លឹ​ប​បិសាច​ក្រហម​បាន​ស្ថិត​នៅ​បាត់​តារាង​បាល់ទាត់​អង់គ្លេស​ទៀត​ផង​៕