បន្ទាយមានជ័យ៖ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជយ័ និងមានការសម្របសម្រួលពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២កន្លងមក លោក វរសេនីយ៍ឯកជាស្លូញ អធិការនគរបាលស្រុកស្វាយចេកបានដឹកនាំកម្លាំងជំនាញក្នុងស្រុកនិងកំលាំងប៉ុស្តិ៍បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលមានឈ្មោះ មិន គិមភួន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ពីបទរំលោភសេពសន្ថវៈ ដែលបានធ្វើទៅលើក្មេងស្រីអាយុ ១២ឆ្នាំ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅដោះស្រាយតាមនិតិវិធីច្បាប់៕