អ្នក​គ្រប់​គ្រង់​ក្លឹ​ប Wolves បាន​ធ្វើ​រឿង​នេះ​ភ្លាម ក្រោយ Ruben Neves ព្រម​ស្នាក់​នៅ​បន្ត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano អ្នក​សារព័ត៌មាន​កីឡា​ដ៏​ល្បី​ល្ប​ញ​ម្នាក់ បានអោយ​ដឹង​ថា​អ្នក​គ្រប់​គ្រង់​ក្លឹ​ប Wolves លោក Bruno Lage បាន​បញ្ជាក់​ថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​នៅ​ពេល​ដែ​ខ្សែបម្រើ Ruben Neves បន្ត​ស្នាក់​នៅ​ជាមួយនឹង​យើង​។ ពួក​យើង​នឹង​ផ្តល់​កុងត្រា​ថ្មី​អោយ​គាត់ ហើយ​ពេល​នេះ​ក្រុមការងារ​យើង​បាន​នឹង​កំពុងធ្វើការ​លើ​រឿង​នេះ​”​។

លោក​បាន​បន្ថែម​ទៀត​ថា “​អ្នកគាំទ្រ​បាន​នាំ​គ្នា​ច្រៀង ដើម្បី​អោយ​ពួក​យើង​រក្សា​ទុក Ruben​។ ពួក​យើង​បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​ទុក Ruben ហើយ​ក៏​បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ជាមួយនឹង​គាត់​”​។

គួរ​បញ្ជាក់​ថា​ខ្សែបម្រើ Ruben Neves គឺ​ធ្លាប់មាន​ព័ត៌មាន​លេច​លឺជា​ច្រើន​នៅ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លឹ​ប Man Utd ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អ្វី​ថ្មី​កើត​មាន​ឡើង​នោះ​ឡើយ​៕