ម៉ូតូ​បញ្ចាំ​៣៣​គ្រឿង​ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ

0

ក្រចេះ ៖ កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ ក្រោម​ការ​ចង្អុលបង្ហាញ ពី​ឧត្តមសេនីយ៍​ស្នងការ​, គណ​:​បញ្ជាការ​ឯកភាព​ក្រុង និង ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​១​កន្លែង ស្ថិត​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធ​ការ​ទទួល​បញ្ចាំ ដោយ​ខុសច្បាប់ (​គ្មាន​លិខិតអនុញ្ញាត​) និង ឆែកឆេរ​រក​ឃើញ​ម៉ូតូ ចំនួន​៣៣​គ្រឿង សមត្ថកិច្ច​ដកហូត​ម៉ូតូ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណៈជន សូម​ពិនិត្យ​មើល​ភិនភាគ​ម៉ូតូ​ដែល​មាន​ក្នុង​ឯកសារ​ខាងលើ និង​ទំនាក់ទំនង​មក អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​។ សូម​បញ្ជាក់ ៖ សូម​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

No photo description available.