Erik ten Hag តេ​ទៅកីឡាករ​រូប​នេះ​ដោយ​ផ្ទាល់ ដើម្បី​និយាយ​រឿង​ផ្ទេរ​មក Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌មាន​កីឡាករ​ដ៏​ល្បីល្បាញម្នាក់ គឺ​លោក Fabrizio Romano បានអោយ​ដឹង​ថា​ខ្សែបម្រើ​ស​ជម្រើសជាតិ​បារាំង កីឡាករ Adrien Rabiot បាន​ត្រូវ​ធ្វើការ​ទាក់​ទង់​ដោយ​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​ពី​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Erik ten Hag កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​។

នេះ​អាច​ជា​ការ​បើកផ្លូវ​ដំបូង​សម្រាប់​ការ​ចរចា​មួយ​នេះ មុន​នឹង​ខាង​ក្លឹ​ប Man Utd នឹង​ធ្វើ​ពិភាក្សា​បន្ត​ជាមួយនឹង​ម្តាយ​របស់​កីឡាករ​រូប​នេះ គឺ​លោកស្រី Veronique អំពី​កុងត្រា​។ ហើយ​ក្នុង​ការ​ការ​ពិភាក្សា​រវាង​ក្លឹ​ប Man Utd និង Juventus ក៏​នឹង​បន្ត​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក Erik ten Hag បាន​នឹង​កំពុង​សម្លឹង​មើល​កីឡាករ​ខ្សែបម្រើ​ជា​ច្រើន​រូប ដើម្បី​យក​មក​ពង្រឹង​ក្រុម​របស់​លោក​។ ស្របពេលនេះក្លឹប Juventus ក៏មានបំណង់ចង់លក់ចេញនៅខ្សែបម្រើសញ្ជាតិបារាំងម្នាក់នេះដែរ៕