ព័ត៌មាន​បន្ថែម​៖ មក​ស្តាប់​ការ​បញ្ជាក់​របស់​សាក្សី ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​នៅ​ខេត្ត​ព្រះ​សីហ​នុ (​មាន​វី​ដេ​អូ​)

0

ព្រះសីហនុ៖ ករណី​ផ្ទុះអាវុធ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ជនជាតិ​ចិន​៤​នាក់​ស្លាប់​និង​ម្នាក់​ទៀត​របួសធ្ងន់​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៩​សីហា​២០២២ សមត្ថកិច្ច​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា​ជា​អំពើ​ចាប់ជំរិត​ទារប្រាក់ ក្នុង​នោះ​ក្រុម​ឧក្រិដ្ឋជន​៣​នាក់​បាន​ស្លាប់ ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ ក្នុង​នោះ​ម្នាក់​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​បាញ់​ស្លាប់​នៅ​ចំណុច​ឆ្នេ​អូ​ត្រេះ (​មុខ​សណ្ឋាគា​៥២០​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​របួសធ្ងន់​។

នៅ​រសៀល​ថ្ងៃ​ទី​៩​សីហា​២០២២ ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​អញ្ជើញ​ពិនិត្យ​វត្ថុ​តាង​និង​ឧបត្ថម្ភ​ថវិកា​២០​លាន​រៀល​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​សហការ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​នេះ​។

សុំ​បញ្ជាក់​ថា បើ​តាម​សមត្ថកិច្ច​ក៏​ដូច​ជា​សាក្សី​នៅ​ក្នុង​ហេតុ​ការ​ផ្ទាល់​ពេល​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​នេះ​ឲ្យ​ដឹង​ថា ក្រោយ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ម្នាក់​រួច ក្រុម​ឧក្រិដ្ឋជន​ក៏ ឡើង​បើករថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក​ឡង់​គ្រី​ស័​រ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BA-6111 ដោយ​ចាប់​យក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ទៅ​ជាមួយ​បើកបរ​ចេញពី​ក្រុងព្រះសីហនុ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ក៏​ធ្វើ​ប្រតិបត្តិការ​ពួន ស្ទាក់​និង​តាម​ប្រមាញ់​ដើម្បី​ឃាត់​រថយន្ត​នេះ ហើយ​ពេល​បើក​រត់​មក​ដល់​ចំណុច ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រថយន្ត​នេះ​ដែល​កំពុង​បើក​រត់គេច​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម ។ ក្រោយ​ការ​ពិនិត្យ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា អ្នក​ជិះ​ក្នុង​រថយន្ត​នេះ​៣​នាក់​បាន​ស្លាប់ (​ជា​ក្រុម​ឧក្រិដ្ឋជន​)​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​(​ជា​ជន​រង​គ្រោះ​) ហើយ​នៅ​ក្នុង​រថយន្ត​សមត្ថកិច្ច​រក​ឃើញ​កាំភ្លើងខ្លី​ចំនួន​០១​ដើម ម៉ាក​CF,​កាំបិត​តូច​ចុង​ស្រួច​ប្រឡាក់​ឈាម​០១​ដើម​, ខ្នោះដៃ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ សូម​ស្តាប់​ការ​បំភ្លឺ​បន្ថែម​ពី​សាក្សី​ដែល​ធ្វើការ​ជាមួយ​ថៅកែ​ជា​ជន​គ្រោះ ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព៖