អ្នកសារព័ត៌មាន និងអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានបង្ហើបថា Chelsea បានចាប់អារម្មណ៍ជាមួយអតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Pierre-Emerick Aubameyang ។
ក្រុមរបស់លោក Thomas Tuchel ត្រូវការខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត បន្ទាប់ពីអនុញ្ញាតឱ្យកីឡាករ Romelu Lukaku ចាកចេញទៅចូលរួមជាមួយក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង។
Romano បានផ្តល់ព័ត៌មានចុងក្រោយបំផុតអំពី Aubameyang ដោយបានសរសេរថា៖ «ឥឡូវនេះ Chelsea កំពុងពិចារណាលើ Pierre-Emerick Aubameyang ជាខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពល។ ការពិភាក្សាបានចាប់ផ្តើមរួចហើយជាមួយកីឡាករ តែមិនមានការដាក់សំណើរទៅ Barcelona»។
គួរបញ្ជាក់ផងដែរថា Aubameyang បានចូលរួមជាមួយ Barcelona បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយ Arsenal កាលពីខែមករាឆ្នាំនេះ។ គាត់ស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុង 23 ប្រកួតនៅ Barca ហើយខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ នៅសល់រយៈពេល 3 ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅ Nou Camp ៕