យោងតាមគេហទំព័រ Calciomercato.it បានឲ្យដឹងថាក្លឹប Chelsea បានត្រៀមទឹកប្រាក់រហូតដល់ 130 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករ Inter Milan ចំនួនបីនាក់នៅរដូវក្តៅនេះ។
ក្រុមតោខៀវមានចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Milan Skriniar, ខ្សែការពារស្តាំ Denzel Dumfries និងខ្សែបម្រើ Cesare Casadei របស់ក្លឹបដែលមានមូលដ្ឋាននៅអ៊ីតាលី។
គួររំលឹកឡើងវិញដែរថា ក្រុមរបស់លោក Thomas Tuchel បានចុះហត្ថលេខាលើកីឡាករចំនួន 4 នាក់រួចមកហើយនៅរដូវក្តៅនេះ។ ពួកគេបានចុះហត្ថលេខាលើកីឡាករ Koulibaly, Raheem Sterling អ្នកចាំទី Gabriel Slonina និងខ្សែបម្រើ Carney Chukwuemeka៕