Christian Pulisic បានបញ្ជាក់ថា N’Golo Kante ជាមិត្តរួមក្រុម Chelsea ដែលគាត់ចូលចិត្តបំផុត។ តារាបាត់ទាត់សញ្ជាតិអាមេរិកបានអះអាងថា កីឡាករសញ្ជាតិបារាំងរូបនេះធ្វើឲ្យអ្នករាល់គ្នាញញឹម ហើយហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ក្រុម។
ថ្លែងក្នុងកម្មវិធី GOAT Talk ជាមួយ Ben Chilwell កីឡាករ Chelsea ទាំងពីរនាក់ត្រូវបានសួរថា តើមិត្តរួមក្រុមរូបណាដែលពួកគេចូលចិត្តបំផុតនៅឯក្លឹប។ តារាបាត់ទាត់សញ្ជាតិអាមេរិកបានឆ្លើយដោយមិនស្ទាក់ស្ទើរថា Kante ។
Pulisic បាននិយាយថា៖ «គាត់ធ្វើឱ្យអ្នកគ្រប់គ្នាញញឹមជារៀងរាល់ថ្ងៃ គាត់តែងតែជួយគាំទ្រគ្រប់គ្នារាល់ការប្រកួត គាត់រត់មិនសំចៃកំលាំង គាត់នឹងធ្វើអ្វីគ្រប់យ៉ាងសម្រាប់អ្នក។ គាត់គឺជាមិត្តរួមក្រុមដ៏ល្អម្នាក់»៕