ខ្សែការពារក្រុម Paris Saint-Germain កីឡាករ Sergio Ramos បានសរសើរមិត្តរួមក្រុមបច្ចុប្បន្នរបស់គាត់ Lionel Messi ។
អ្នកទាំងពីរជាគូប្រជែងស៊ីសាច់ហុតឈាមគ្នាពេលលេងនៅអេស្ប៉ាញ ដោយ Ramos តំណាងឱ្យ Real Madrid និងម្ចាស់ពាន Ballon d’Or ៧សម័យលេងឱ្យ Barcelona។ ពួកគេតែងតែប៉ះទង្គិចគ្នា ក្នុងអំឡុងពេលការប្រកួត El Clasico។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ESPN ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «ការមាន Messi ជាមិត្តរួមក្រុមគឺជាសំណាងសម្រាប់ខ្ញុំ ខ្ញុំមិនចាំបាច់សរសើរគាត់ទេ គាត់ពិតជាអស្ចារ្យ។ គ្រប់គ្នាដឹងថាគាត់ជានរណា។ ខ្ញុំសង្ឃឹមថាគាត់នឹងបន្តបែបនេះ»៕