យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថា Cristiano Ronaldo នឹងមិនក្លាយជាផ្នែកមួយនៃជម្រើស ១១នាក់ដំបូងរបស់ Manchester United ក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Brighton & Hove Albion នៅថ្ងៃអាទិត្យ ទី ៧ ខែសីហានេះ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានខកខានការប្រកួតមុនបើករដូវកាលរបស់បិសាចក្រហម នៅទីក្រុងបាងកក និងអូស្ត្រាលី ដោយសារហេតុផលគ្រួសារ។ គាត់បានត្រលប់មកវិញសម្រាប់ការប្រកួតមិត្តភាពមុនរដូវកាលចុងក្រោយរបស់ Man Utd ជាមួយ Rayo Vallecano នៅ Old Trafford កាលពីថ្ងៃទី 31 ខែកក្កដា។
ទោះបីជា Ronaldo បានវិលចូលទីលានក៏ដោយ ក៏គាត់ត្រូវបានអ្នកចាត់ការថ្មីលោក Erik ten Hag មិនដាក់ឲ្យគាត់លេងនៅតង់ទីមួយដែរ។ ជាមួយនឹងកម្រិតកាយសម្បទារបស់អតីតតារាឆ្នើម Real Madrid ប្រហែលជាមិនទាន់ប្រសើរនៅឡើយ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តដាក់ Ronaldo ឲ្យអង្គុយនៅកៅអីបម្រុងសម្រាប់ការប្រកួតបើកឆាកលីកទល់នឹង Brighton នៅ Old Trafford ៕