Man Utd សម្រេច​បែប​នេះ ក្រោយ​បាន​ជួប​ពិភាក្សា​ជាមួយ Ronaldo និង​ភ្នាក់ងារ​របស់​គាត់

0

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រាប់ Cristiano Ronaldo ថា​គាត់​នឹង​មិន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​ទេ​។ បិសាច​ក្រហម​បាន​ទទូច​លើ​ការ​រក្សា​តារា​ព័រ​ទុ​យ​ហ្គា​ល់​នៅ Old Trafford បន្ទាប់​ពី​កិច្ច​ពិភាក្សា​កាលពី​ម្សិលមិញ​។

Erik ten Hag មិន​មាន​គម្រោង​ចែកផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ​ចាស់វស្សា​រូប​នេះនោះ​ទេ ហើយ​កំពុង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​គាត់​។ The Telegraph បាន​រាយការណ៍​ថា​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​តារា​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​ទេ​។

Ronaldo បាន​និយាយ​អំពី Ten Hag នៅ​ពេល​ដែល​ក្លឹ​ប​បាន​ប្រកាស​ពី​ការ​តែងតាំង​របស់​គាត់ ហើយ​បាន​អះអាង​ថា​គាត់​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​អ្នកចាត់ការ​ហូ​ឡង់​។ គាត់​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹ​ប​ថា​៖

«​អ្វី​ដែល​ខ្ញុំ​ដឹង​អំពី​គាត់ គឺ​គាត់​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​សម្រាប់ Ajax គាត់​ជា​គ្រូបង្វឹក​ដែល​មាន​បទ​ពិសោធ​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​ប្រសិនបើ ten Hag ទទួល​បាន​ជោគជ័យ នោះ Man Utd ទាំងមូល​ក៏​ជោគជ័យ​ដែរ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ ពួក​យើង​សប្បាយចិត្ត និង​រំភើប មិន​ត្រឹមតែ​កីឡាករ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អ្នកគាំទ្រ​ផង​ដែរ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ ហើយ​ជឿជាក់​ថា ឆ្នាំ​ក្រោយ​យើង​នឹង​ឈ្នះ​ពានរង្វាន់​»៕