ហេតុផល 3 ដែល Man Utd គួរតែ​អនុញ្ញាត​ឱ្យ Ronaldo ចាកចេញ

0

Ronaldo ចង់​ចាក​ចេញពី Manchester United នៅ​រដូវក្តៅ​នេះ ដោយសារ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ចង់​លេង​នៅ UEFA Champions League ។

Manchester United កំពុង​តែ​ស្ថិត​ក្រោម​ដំណាក់កាល​កសាង​ក្រុម​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ថា តើ​វា​អាច​នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​នោះ​ទេ​។

ការ​បាត់បង់ Ronaldo ប្រហែលជា​មិន​ប៉ះពាល់​ដល់ Manchester United ដូចដែល​មនុស្ស​ជា​ច្រើន​គិត​នោះ​ទេ​។ នេះ​ជា​ហេតុផល 3 យ៉ាង​ដែល​ក្លឹ​ប​គួរតែ​អនុញ្ញាត​ឱ្យ «Cr7» ចាកចេញ​៖ ក្រុម​មាន​ភាព​វិជ្ជមាន​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវ​កាល ដោយ​គ្មាន​វត្តមាន Ronaldo, Ronaldo ចង់​ប្រកួត​ក្នុង​ជម្រើស ១១​នាក់​ដំបូង​រាល់​ការ​ប្រកួត​, Anthony Martial សម​នឹង​ប្រព័ន្ធ​របស់ Ten Hag យ៉ាង​ល្អ​ឥត​ខ្ចោះ​៕