ខ្លាំង​ណាស់​!! បើក​បុក​ឡើង​បែក​កង់​មុខក្រោយ ទៅ​មុខ​លែង​បាន

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​៣​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​មួយ​គ្រឿង​បាន​បើក ឡេ​ី​ង​សួន​ចែក​ទ្រូងផ្លូវ​នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ 6A សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក Hilux Revo Rally ពណ៌​ស មិន​មាន​ស្លាក​លេខ (​ដោះ​ចេញ​បាត់​) បាន​បុក​ឡើង​សួនច្បារ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​រង​ការ​ខូចខាត​បែក​កង់​ខាង​មុខ​ និងក្រោយ ធ្វើ​អោយ​រថយន្ត​ទៅ​មុខ​មិន​រួច​៕