Gini Wijnaldum គឺជាខ្សែបម្រើដ៏មានទេពកោសល្យម្នាក់ក្នុងបាល់ទាត់សម័យទំនើបនេះ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅ Feyenoord ក្នុងឆ្នាំ 2007 មុនពេលចូលរួមជាមួយ PSV Eindhoven ក្នុងឆ្នាំ 2011។ គាត់បានចំណាយពេល 4 រដូវកាលជាមួយក្លឹបដែលមានមូលដ្ឋាននៅ Eindhoven មុនពេលផ្លាស់ទៅ Newcastle United ក្នុង 2015 និងក្រោយមកទៅ Liverpool ក្នុងឆ្នាំ 2016។
គាត់បង្ហាញខ្លួនបានចំនួន 179 ប្រកួតសម្រាប់ក្រុមហង្សក្រហម ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់។ Wijnaldum បានជួយក្លឹប Merseyside ឈ្នះពានរង្វាន់ធំៗចំនួន 4 រួមទាំងពាន Premier League មួយ និងពានរង្វាន់ UEFA Champions League មួយផងដែរ។
កីឡាករអន្តរជាតិហូឡង់ បានចាកចេញពីហង្សក្រហមទៅចូលរួមជាមួយ Paris Saint-Germain អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅមុន។ ទោះជាយ៉ាងណាក៏ដោយ គាត់បានព្យាយាមចម្លងទម្រង់លេងរបស់គាត់នៅ Anfield ទៅកាន់ Parc des Princes ដោយចាប់ផ្តើមលេងបានត្រឹមតែ 18 ប្រកួតប៉ុណ្ណោះក្នុងលីកកាលពីរដូវកាលមុន។
យោងតាមអ្នកសារព័ត៌មាន និងអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឲ្យដឹងថាក្លឹប PSG បានសម្រេចចិត្តចែកផ្លូវជាមួយកីឡាករអន្តរជាតិហូឡង់ ហើយនេះគឺជាគោលដៅសក្តានុពលចំនួនបីសម្រាប់ Gini Wijnaldum ដែលអាចនឹងរួមរស់ជាមួយ មានដូចជា៖ ក្លឹប AS Roma របស់លោក Jose Mourinho ក្លឹប Everton របស់លោក Frank Lampard និងក្លឹប West Ham United របស់លោក David Moyes៕