លោក​ជំទាវ ឱ វណ្ណ​ឌី​ន បញ្ជាក់​ថា​មិន​ទាន់​រក​ឃើញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ​ទេ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញ​បញ្ជាក់​របស់ លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ អំពី​ករណី​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​មាន​កេ​ី​ត​ជំងឺ​អុត​ស្វា​ថា “​សូម​បញ្ជាក់​ថា​មក​ដល់​នឹង​ពេល​នេះ​មិន​ទាន់​រក​ឃើញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​បាន​ធ្វើ​រោគ​វិ​និ​ឆ្ឆ័​យ​ដោយ​អាជ្ញាធរ​សុខាភិបាល​ថៃ​ហើយ​បាន​គេចខ្លួន ដោយ​មាន​គោលដៅ​មក​កម្ពុជា​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា កំពុង​តែ​ឆែកឆេរ ស្វែងរក និង​ប​ង្កេ​ី​ន​ការ​ប្រុង​ប្រយ័ត្ន នៅ​គ្រប់​ទីតាំង និង​ច្រក​ចេញចូល​។ ប្រសិនជា​មាន​ព័ត៌មាន​បន្ថែម នឹង​ធ្វើ​បញ្ជាក់​ជូន​នៅ​ពេល​ក្រោយ​”៕