Robson ប្រដូច​ម្នាក់​នេះ​ទៅ​នឹង Thiago Alcantara

0

អតីត​ខ្សែបម្រើ​ក្រុម Arsenal លោក Stewart Robson ជឿជាក់​ថា Frenkie de Jong អាច​មាន​ឥទ្ធិពល​នៅ Chelsea ស្រ​ដៀង​គ្នា​ទៅ​នឹង Thiago Alcantara នៅ Liverpool ។

សារព័ត៌មាន SPORT របស់​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា ខ្សែបម្រើ Barcelona មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ជាមួយ Manchester United នៅ​រដូវក្តៅ​នេះ​ទេ​។ ជំនួស​មក​វិញ គាត់​ចង់​ផ្លាស់​ទៅ Stamford Bridge ឬ Bayern Munich ប្រសិនបើ​គាត់​ត្រូវ​ចាក​ចេញពី Camp Nou​។

De Jong ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី​ទឹកដី Camp Nou ដើម្បី​ជួយ​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Barcelona ហើយ​លោក Robson ជឿជាក់​ថា​កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ​អាច​ក្លាយជា​កីឡាករ Thiago របស់​ក្រុម​តោ​ខៀវ​៕