Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមសំណើរថ្មីចំនួន 40 លានអឺរ៉ូ បូកបន្ថែមខ្សែការពារឆ្វេងវ័យក្មេងកីឡាករ Ethan Laird ទៅក្រុម Ajax ជាថ្នូរនឹង Antony។
Manchester United ត្រូវបានគេរំពឹងថានឹងបាត់បង់ Cristiano Ronaldo នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយកំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត។ ដំបូងឡើយ Ajax បានទាមទា 80 លានអឺរ៉ូសម្រាប់កីឡាករប្រេស៊ីលវ័យ 22 ឆ្នាំ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី Liverpool ផងដែរ។
គួររំលឹកឡើងវិញដែរថា Manchester United បាននាំយកកីឡាករចំណូលថ្មីចំនួន 3 នាក់ដែលមានដូចជា Tyler Malacia, Christian Eriksen និង Lisandro Martinez ៕