Sergio Ramos លើក​សរសើរ​មិត្ត​រួម​ក្រុម PSG

0

ខ្សែការពារ​ក្រុម Paris Saint-Germain កីឡាករ Sergio Ramos បាន​សរសើរ​មិត្ត​រួម​ក្រុម Marco Veratti ដោយ​សរសើរ​គាត់​ថា​មាន​វត្តមាន​ដ៏​អស្ចារ្យ​នៅ​លើ​ទីលាន​។

នៅ​ថ្ងៃ​ទី 18 ខែកក្កដា ឆ្នាំ 2012 PSG បាន​ចុះហត្ថលេខា​លើ Marco Verratti ពី​ក្រុម Pescara របស់ Serie B ក្នុង​តម្លៃ​ត្រឹមតែ 12 លាន​អឺ​រ៉ូ​។

Ramos បាន​និយាយ​នៅ​ក្នុង PSGTalk ថា​៖ «Marco Verratti នៅ​លើ​ទីលាន​គឺជា​កីឡាករ​ដែល​មានការ​គាំទ្រ​ខ្លាំង ចិត្ត​ទូលាយ និង​ជា​កីឡាករ​លំដាប់​ពិភពលោក​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ចាប់តាំងពី​ផ្លាស់​ទៅ​រដ្ឋធានី​បារាំង​កាលពី​មួយ​ទសវត្សរ៍​មុន Verratti បាន​បង្ហាញខ្លួន​ក្នុង 378 ប្រកួត​សម្រាប់​ក្លឹ​ប ដោយ​ស៊ុត​បញ្ចូល​ទី​បាន 11 គ្រាប់ និង assists 60​ដង ។ មក​ទល់​ពេល​នេះ ខ្សែបម្រើ​កណ្តាល​រូប​នេះ​បាន​ឈ្នះ​ពានរង្វាន់​ដ៏​អស្ចារ្យ​ចំនួន 28 ជាមួយ​ក្រុម Parisians រួម​ទាំង​ពានរង្វាន់ Ligue 1 ចំនួន 8 ដង ពាន French Cup ចំនួន 6 និង French League Cup ចំនួន 6 ៕