កីឡាករ​៣​រូប​ដែល​អាច​ចាក​ចេញពី Barcelona មុន​រដូវ​កាល​ក្រោយ

0

Barcelona បាន​ស៊ូទ្រាំ​នឹង​យុទ្ធនាការ​ដ៏​ខកចិត្ត​ឆ្នាំ 2021-22 ។ ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 2 ក្នុង​ក្រប​ខណ្ឌ La Liga ដោយ​មាន 13 ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ជើងឯក និង​ជា​គូប្រជែង Real Madrid ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម Catalans នឹង​សង្ឃឹម​សម្រាប់​រឿង​ធំ​ជាង​នេះ និង​កាន់តែ​ប្រសើរ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់ Xavi ដែល​បាន​ចូល​ដឹកនាំ​ក្លឹ​ប​កាលពី​ខែវិច្ឆិកា ឆ្នាំ 2021​។ ក្រុម Barca មាន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដ៏​អស្ចារ្យ​រហូត​មក​ដល់​ពេល​នេះ ដោយ​បាន​ចុះហត្ថលេខា​លើ​កីឡាករ​កំពូល​ៗ​ជា​ច្រើន​រួម​ទាំង Raphinha និង Robert Lewandowski ។

ដោយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ពួក​គេ​មាន​ន័យ​ថា ក្លឹ​ប​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ចំណាយ​របស់​ពួក​គេ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ផង​ដែរ ជា​ហេតុ​នាំ​ឲ្យ​មាន​កីឡាករ​មួយ​ចំនួន​ត្រូវ​ចាកចេញ នេះ​គឺជា​បញ្ជី​ឈ្មោះ​កីឡាករ Barcelona បី​នាក់​ដែល​អាច​ចាក​ចេញពី​ក្លឹ​ប​មុន​រដូវ​កាល​ក្រោយ​ដែល​មាន​ដូច​ជា Samuel Umtiti, Martin Braithwaite និង Neto៕