ភ្នំពេញ៖ CPL បានរៀបចំការចុះត្រួតពិនិត្យស្មៅ (ក្នុងកន្លែងដាំស្មៅសាកល្បង) ក្បែរកន្លែងហ្វឹកហាត់ របស់ក្លិបបាល់ទាត់ បឹងកេត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹកនេះ ដោយមានការចូលរួម របស់លោក Shoji Ikeda ដែលជាអ្នកជំនាញលើការថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន ។
នាយកប្រតិបត្តិរបស់ CPL លោក Satoshi Saito បានអោយដឹងដែរថា លោក Shoji Ikeda គាត់បានធ្វើទីលានស្មៅសម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋាន J.League ជាច្រើនផ្សេងទៀត។ គាត់ក៏ជាសមាជិកផ្តល់ការប្រឹក្សាដែលមានភាពជោគជ័យថ្មីៗជាច្រើននៅ Singapore Sports Hub ។ មនុស្សម្នានិយាយថា គាត់ជាបុរសស្មៅដ៏ល្អបំផុតក្នុងប្រទេសជប៉ុនដែលមានអាយុ ៧០ ឆ្នាំ៕