Rashford មិន​ចូល​ចិត្ត​ក្លឹ​ប​ពីរ​នៅ Premier League

0

ខ្សែប្រយុទ្ធ Marcus Rashford របស់​ក្រុម Manchester United បាន​បង្ហើប​អំពី​ក្រុម​ដែល​គាត់​មិន​ចូល​ចិត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ។

វា​មិនមែន​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដោយ​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូប​នេះ​បាន​លើក​អំពី​ឈ្មោះ​គូប្រជែង Liverpool ថា​ជា​ក្រុម​ដែល​គាត់​មិន​ពេញចិត្ត​ខ្លាំង​បំផុត​។

កីឡាករ​វ័យ 24​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ក្រុម​ដែល​គាត់​មិន​ចូល​ចិត្តខ្លាំង​បំផុត​ទី​ពីរ គឺ Manchester City​។

Rashford បាន​សារភាព​ថា ទោះបីជា​មានការ​ប្រជែង​គ្នា​ក្នុង​តំបន់​រវាង​ក្លឹ​ប Manchester ទាំង​ពីរ​ក៏​ដោយ Liverpool គឺជា​គូប្រជែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​គាត់​។

ខ្សែប្រយុទ្ធ​ដែល​មាន​ដើម​កំណើត​នៅ Manchester បាន​ទទូច​ថា ភាព​ជូរ​ចត់​នៃ​ការ​ប្រកួតប្រជែង​រវាង Manchester United និង Liverpool គឺ​នៅ​កម្រិត​ខុស​គ្នា​ទាំងស្រុង​ដោយសារ​តែ​ប្រវត្តិ​របស់​ពួក​គេ​។

Rashford បាន​ប្រាប់ YouTube Channel Uninterrupted ថា​៖ «​ខ្ញុំ​មិន​ចូល​ចិត្ត Liverpool និង Man City ទេ ដោយសារ​ឥទ្ធិពល​របស់​អ្នកគាំទ្រ​ក្លឹ​ប​ទាំង​ពីរ បាន​ដាក់​សម្ពាធ​លើ​ការ​ប្រកួត​របស់​យើង​»៕