សៀមរាប ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យជាជនបរទេសទៅសាលាដំបូងខេត្តសៀមរាប បទរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុនចំនួន១២៦៣៦៤$) ។
សមត្ថកិច្ចបានបញ្ជាក់ថា បើយោងតាមដើមបណ្តឹងឈ្មោះ GUO PEIYUN ភេទប្រុស កើតថ្ងៃទី១៨-១០-១៩៨០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE៩១៩១៨២៥៥ មុខរបរថៅកែក្រុមហ៊ុនXING ZHENG GIAN Co.Ltd ស្នាក់នៅរាជធានីភ្នំពេញ ទេីបនៅវេលាម៉ោង២១ៈ០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុនចំនួន១២៦៣៦៤$) ប្រព្រឹត្តិកាលពីអំឡុងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំនុចការដ្ឋានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនសង្ស័យឈ្មោះ TAN QINGBING ភេទប្រុស កើតថ្ងៃទី១៨-១២-១៩៨៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ៥០៨០១៤៥ មុខរបរអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន XING ZHENG GIAN Co.Ltd ស្នាក់នៅក្នុងការដ្ឋានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ភូមិប្រវ៉ាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់៕