ហេតុផល 2​យ៉ាង​ដែល PSG ចង់​បន្ត​កុងត្រា​ជាមួយ Messi

0

Paris Saint-Germain កំពុង​ស្វែងរក​ការ​បន្ត​កុងត្រា​ដល់ Lionel Messi នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន MARCA​។

វា​ជា​ការ​ត្រឹមត្រូវ​ក្នុង​ការ​និយាយ​ថា Lionel Messi មិន​មាន​រដូវ​កាល​ល្អ​បំផុត​សម្រាប់ PSG នោះ​ទេ​។ ខ្សែប្រយុទ្ធ​វ័យ 35 ឆ្នាំ​រូប​នេះ​រកបាន 11 គ្រាប់ និង Assists 15 ដង​ពី​ការ​បង្ហាញខ្លួន​ចំនួន 34 ប្រកួត​សម្រាប់​ក្លឹ​ប​យក្ស​ប៉ា​រី​ស​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​។ យ៉ាងណាមិញ គ្រាប់​បាល់​ទាំងនោះ​មាន​តែ ៦​គ្រាប់​ប៉ុណ្ណោះ​ដែល​រកបាន​នៅ Ligue 1​។

ហេតុផល 2​យ៉ាង​ប៉ុណ្ណោះ​ដែល​ក្លឹ​ប Paris Saint-Germain ចង់​បន្ត​កុងត្រា​ថ្មី​ដល់​តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន គី​ហេតុផល​កីឡា ក៏​ដូច​ជា​ហេតុផល​ហិរញ្ញវត្ថុ​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​នេះ​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ PSG លក់​បាន​ជិត​មួយ​លាន​អាវ​ក្នុង​រដូវ​កាល 2021-22 ដែល​ក្នុង​នោះ​ចំនួន 60% នៃ​អាវ​ទាំងអស់​ដែល​បាន​លក់ គឺជា​អាវ​របស់ Messi ដែល​មាន​លេខ 30 នៅ​ខាងក្រោយ​៕