បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Manchester United បានខិតជិតក្នុងការផ្ទេរយកខ្សែការពារ Lisandro Martinez ដោយការពិភាក្សាជាថ្មីម្តងទៀផតនឹងធ្វើឡើងនៅថ្ងៃនេះជាមួយនឹងក្លឹប Ajax ដើម្បីឈានកិច្ចព្រមព្រៀងផ្លូវការណ៍មួយ ក្នុងការផ្ទេរជាមួយតម្លៃ ៥០លានអឺរ៉ូ បូកនឹងអត្ថប្រយោជន៍ផ្សេងៗ។ លក្ខខណ្ឌនៃការទូរទាត់ប្រាក់ ក៏ស្ថិតក្នុងចំនុចមួយនៃការពិភាក្សាចុងក្រោយផងដែរ។
គួរបញ្ជាក់ថាកីឡាករ Lisandro បានធ្វើការសម្រេចចិត្តជ្រើសរើសយក Manchester United ដោយធ្វើការបដិសេធចំពោះក្លឹប Arsenal៕
