បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា ភ្នាក់ងាររបស់កីឡាករ Frenkie De Jong គឺលោក Ali Dursun និង Hasan Cetinkaya បានធ្វើការបញ្ជាក់ទៅកាន់ក្លឹប Barcelona ថា Frenkie មិនមានបំណងចង់ចាកចេញពីក្លឹបនោះទេ ស្របពេលនេះ Frenkie និងភ្នាក់ងារ ក៏មិនព្រមទទួលនៅសំណើរកាត់បន្ថយប្រាក់ឈ្នួល ឫក៏ការពិភាក្សាអំពីបញ្ហានេះពីខាងក្លឹប Barcelona នោះទេដែរ។
ដោយក្លឹប Man United ក៏បានបញ្ជាក់ ការពិភាក្សានេះ គឺស្ថិតនៅក្នុងការចរចានៅឡើយ៕