កីឡាករ​ចំណូល​ថ្មី Liverpool ប្តេជ្ញា​បែប​នេះ​!

0

កីឡាករ​ចំណូល​ថ្មី​របស់ Liverpool វ័យ 19​ឆ្នាំ Fabio Carvalho បាន​ធ្វើការ​អះអាង​យ៉ាង​មុតមាំ បន្ទាប់​ពី​ក្រុម​របស់​គាត់​ត្រូវ​បាន​ក្រុម Manchester United លត់​យ៉ាង​ចាស់ដៃ 4-0 ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​បាងកក​។

បន្ទាប់​ពី​ការ​ប្រកួត កីឡាករ​អន្តរជាតិ U21 ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​គេ​សួរ​អំពី​ការ​ចូល​ប្រឡូក​ក្នុង​អាជីព​ដំបូង​របស់​គាត់ ហើយ​គាត់​បាន​ឆ្លើយ​តប​នៅ​ក្នុង Anfield Watch ថា​៖ «​ការ​ប្រកួត​បន្ទាប់​ខ្ញុំ​ប្រាកដ​ថា​ខ្ញុំ​នឹង​ស៊ុត​បញ្ចូល​ទី​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Carvalho បាន​ចុះហត្ថលេខា​ជាមួយ​ហង្ស​ក្រហម​នៅ​ដើមរដូវ​ក្ដៅ​នេះ​ពី​ក្រុម Fulham បន្ទាប់​ពី​បាន​លេង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ក្លិប​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ត្រឡប់​ទៅ​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​៕