ក្លឹបយក្សនៅ Premier League ទាំងពីរគឺ Liverpool និង Manchester United កំពុងប្រជែងគ្នាដណ្តើមយកកីឡាករវ័យក្មេងរបស់ក្លឹប Athletic Bilbao នៅរដូវក្តៅនេះ។
សារព័ត៌មានអេស្ប៉ាញ Fichajes បានរាយការណ៍ថាក្លឹបទាំងពីរខាងលើ កំពុងចូលជ្រៅទៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីចុះហត្ថលេខាលើយុវជន Nico Williams។ កីឡាករវ័យ 19 ឆ្នាំរូបនេះគឺផ្តើមចេញពីថ្នាលនៃសាលាយុវជនរបស់ក្លឹបអេស្ប៉ាញ។
សន្ទុះល្បឿនរបស់កីឡាករវ័យ 19 ឆ្នាំគឺជាអាទិភាពដ៏ធំបំផុតមួយរបស់គាត់ ហើយជាមួយនឹងបច្ចេកទេសរវាយលុកដ៏ប៉ិនប្រសប់របស់គាត់ គាត់គឺជាកីឡាករដែលចូលចិត្តលេងមួយទល់នឹងមួយប្រឆាំងនឹងខ្សែការពារ។
បញ្ជាក់ផងដែរថា កីឡាករវ័យក្មេងរូបនេះមានកិច្ចសន្យារហូតដល់ឆ្នាំ 2024 ដូច្នេះការចុះហត្ថលេខាលើរូបគេ អាចជាការខិតខំប្រឹងប្រែងដ៏លំបាកមួយ៕