ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់អ្នកចាំទី Neto ដែលមិនអាចស្វែងរកការផ្ទេរចេញពីកីឡដ្ឋាន Camp Nou ។
ចាប់តាំងពីផ្ទេរពី Valencia ក្នុងឆ្នាំ 2019 មក អ្នកការពារសំណាញ់ទីរូបនេះបានបង្ហាញខ្លួននៅ La Liga ត្រឹមតែ 12 ដងប៉ុណ្ណោះសម្រាប់ Barca ។
កីឡាករវ័យ 32 ឆ្នាំរូបនេះនៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ប៉ុន្តែជាមួយនឹងក្លឹប Barcelona កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ ក្លឹបចង់ឲ្យអ្នកដែលមានប្រាក់ចំណូលខ្ពស់ចាកចេញ។
យោងតាម SPORT បានអះអាងថា Everton បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Neto រួមជាមួយនឹង Arsenal និង Lazio ប៉ុន្តែបានបរាជ័យ។ ក្លឹបយក្ស Catalonia ឥឡូវនេះត្រូវបានល្បួងឱ្យលុបចោលកិច្ចសន្យារបស់ Neto ដែលបច្ចុប្បន្នមានតម្លៃ 5 លានអឺរ៉ូក្នុងមួយឆ្នាំ៕