ខ្សែការពារ​វ័យ 21 ឆ្នាំ​របស់ Liverpool យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹ​ប​នៅ Premier League

0

យោង​តាម Football Insider ឲ្យ​ដឹង​ថា​ខ្សែការពារ​ស្តាំ​របស់ Liverpool កីឡាករ Neco Williams បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្លឹ​ប Nottingham Forest ទោះបីជា​យ៉ាងណា ហង្ស​ក្រហម​មិន​ទាន់​ទទួលយក​សំណើរ​ដេញថ្លៃ​ពី​ក្លឹ​ប​មួយ​នេះ​នៅឡើយ​នោះ​ទេ​។

ក្លឹ​ប Liverpool បាន​ច្រានចោល​សំណើរ​ដេញថ្លៃ​ចំនួន 12 លាន​ផោន ដោយ​ក្លឹ​ប​ហង្ស​ក្រហម​ចង់បាន 15 លាន​ផោន​សម្រាប់​កីឡាករ​វ័យក្មេង​របស់​ពួក​គេ​។ ដូច្នេះ​ហើយ Nottingham Forest អាច​បន្ត​ទៅ​គោលដៅ​ផ្សេង​ទៀត ប្រសិនបើ​ការ​ចរចា​មិន​ត្រូវ​បាន​សម្រេច​។

ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ Nottingham Forest មិនកើត​ឡើង​ទេ Williams បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ភាគី Premier League ផ្សេង​ទៀត​ដូច​ជា Fulham និង Southampton ។

បញ្ជាក់​ផង​ដែរ​ថា Williams បច្ចុប្បន្ន​វ័យ 21 ឆ្នាំ​ចង់​ចាក​ចេញពី Liverpool ដើម្បី​ស្វែងរក​ពេលវេលា​លេង​ជាក់លាក់​។ គាត់​ត្រូវ​បាន​ខ្ចី​ជើង​ទៅ Fulham កាលពី​ខែមករា​ឆ្នាំ​នេះ​។ គាត់​បាន​ជួយ​ក្រុម The Cottagers ឱ្យ​ឡើង​ទៅ​លេង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​នេះ​។ ខ្សែការពារ​ស្តាំ​សញ្ជាតិ​វេ​ល​បាន​លេង 14 ប្រកួត​សម្រាប់​ពួក​គេ​ខណៈ​ដែល Fulham ឈ្នះ 9 ក្នុង​ចំណោម 14 ប្រកួត​នោះ​៕