មិន​ចេះ​តិច​!! សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​ចិនតៃវ៉ាន់ ៦​នាក់ និង​រឹបអូស​សារធាតុ​គីមី​ផ្សំ​គ្រឿងញៀន​ជាង ១៤​តោន

0

ព្រះ​សីហ​នុ​៖ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​០០​នាទី កម្លាំង​ជំនាញ​(​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ លោក ឧត្ដម​សេនិយ៍​ទោ សារី បុត្រ​សត្យា​លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្ដម នាយករង​មន្ទីរ និង​លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ​(​ក​១០) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចូលរួម​ដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ និង បង្ក្រាប ទីតាំង​ប៉ុនប៉ង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន ២​ទីតាំង

-​ទីតាំង​ទី​១: នៅ​ចំណុច​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

-​ទីតាំង​ទី​២: នៅ​ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​០៦​នាក់ៈ ១-​ឈ្មោះ ZEN MING JIAN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់​, ២-​ឈ្មោះ LING YAN HONG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​, ៣-​ឈ្មោះ CHAI YU ZHONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​, ៤-​ឈ្មោះ CHEN WEI YAO ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​, ៥-​ឈ្មោះ CHEN DE YAN ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ និង​ទី​៦-​ឈ្មោះ LI CHONG HUI ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់​។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​៖ សារធាតុ​គីមី និង​គីមី​ផ្សំ​ចំនួន ១៤​តោន និង​១៦០​គីឡូក្រាម​, ឧបករណ៍​សម្ភារ​កែ​ច្នៃ​ផលិត រួម​មាន​ដូច​ខាងក្រោមៈ ១-​ឆ្នាំង​ប្រតិកម្ម​ចំនួន​៥០​គ្រឿង​, ២-​កែវ​ប្រតិកម្ម​ចំនួន​០៧​គ្រឿង​, ៣-​ម៉ាស៊ីនភ្លើង​ចំនួន​០៣​គ្រឿង​, ៤-​ជើង​ទម្រ​ធុ​ប្រតិកម្ម​ចំនួន​៥៩​គ្រឿង​, ៥-​កញ្ច្រែង​មួយ​ចំនួន​, ៦-​ម៉ាស៊ីន​ប្រតិកម្ម​ចំនួន​៥​គ្រឿង​, ៧-​ធុង​មួយ​ចំនួន​, ៨-​ជី​ឡៅ​ចំនួន​១០​ជី​ឡៅ​, ៩-​ម៉ូ​ទ័​រ​ក្រឡុក​ចំនួន​០១​គ្រឿង និង​១០-​សំបក​ធុង​២៩៨​សំបក ។ បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ចាប់​យក​ខាងលើ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ