បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការពិភាក្សារវាងក្លឹប Chelsea និង Manchester City ចំពោះការផ្ទេរកីឡាករ Raheem Sterling និង Nathan Ake កំពុងនៅបន្ត។ ដោយកីឡាករទាំង ២នៅបន្តចង់ចាកចេញដដែរ។
ខណៈពេល Man City ត្រូវការលក់កីឡាករម្នាក់ទៀតយ៉ាងតិច ដើម្បីអាចធ្វើការដាក់សំណើរទិញយក Cucurella បាន។ ស្របពេលកីឡាករ Kalvin Phillips នឹងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃនេះ៕