Man Utd ចេញ​មុខ​ប្រជែង Arsenal យក​កីឡាករ​ម្នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United ត្រៀមខ្លួន​នឹង​ដាក់​សំណើរ​យក Lisandro Martinez​។ គាត់ គឺជា​កីឡាករ​សំខាន់​ម្នា់ក់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​លោក Erik ten Hag ចង់បាន ហើយ Man United នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយនឹង Arsenal ក្នុង​ការ​ប្រជែង​យក​រូប​គាត់​។

ខណៈ​ពេល​ដែរ Man Utd កំពុង​តែ​ផ្តោ​លើ​ការ​ផ្ទេរ​យក Malacia ហើយ​ត្រៀម​នឹង​ចុះហត្ថលេខា នឹង​ប្រកាស​ជា​ផ្លូវ​ការណ៍ ខាង Arsenal បាន​ព្យាយាម​ជម្រុញ​អោយ​ការ​ផ្ទេរ​មួយ​នេះ​អោយ​បាន​មុន​៕