បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងខាងក្លឹប Chelsea សម្រាប់ការផ្ទេរ Hakim Ziyech តាំងពីសប្តាហ៍មុន។ ក្លឹប AC Milan មានទំនុងចិត្ត ខណៈខាង Ziyech ក៏ធ្វើការបើកចំហរចំពោះការផ្ទេរមួយនេះផងដែរ។
ដោយឡែកក្លឹប Chelsea និង Milan បាននឹងកំពុងពិភាក្សាទៅលើលក្ខខណ្ឌសំខាន់ៗសម្រាប់ការផ្ទេរមួយ៕