បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់ការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងខ្សែការពារ Clement Lenglet ។ គាត់សប្បាយរីករាយក្នុងការមកចូលរួមជាមួយនឹង Spurs ហើយលោក Antonio Conte បានជម្រុញអោយមានការយកគាត់មក។
ក្នុងនោះដែរ ក្លឹប Tottenham និង Barcelona កំពុងធ្វើការពិភាក្សាដោយផ្ទាល់ ដើម្បីដោះស្រាយនៅចំនុចសំខាន់ៗនៅក្នុងកុងត្រាខ្ចីជើងមួយនេះ៕